ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ទៅចូលរួមមហាសន្និបាត IPU-149 នៅទីក្រុងស្សីណែវ ប្រទេសស្វីស
នាយប់ថ្ងៃស្រុក ទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា អញ្ជើញទៅចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៤៩ (IPU-149) ពីថ្ងៃទី១១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងស្សីណែវ ប្រទេសស្វីស។
ក្នុងឱកាសនោះ ក៏មានការអញ្ជើញជូនដំណើរពីសមាជិក សមាជិកាព្រឹទ្ធសភា និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាផងដែរ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន